កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ០៨ វិច្ឆិកា ២០១៩
- By VOA News
5
អណ្ដាតភ្លើងនៃភ្លើងព្រៃដែលឆាបឆេះនៅជិតភូមិក្នុងតំបន់ Harrington ស្ថិតនៅប្រមាណ ៣៣៥ គីឡូម៉ែត្រភាគឦសាននៃទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។ រូបភាពថតដោយ Kelly-ann Oosterbeek។
6
អ្នកភូមិកំពុងនិយាយគ្នានៅជិតបាវខ្សាច់នៅទ្វារខាងមុខនៃផ្ទះរបស់ពួកគេ នៅក្នុងទីក្រុង Bentley ដែលរងគ្រោះដោយទឹកជំនន់ ស្ថិតនៅភាគខាងជើងនៃទីក្រុង Doncaster ចក្រភពអង់គ្លេស។
7
ក្រុមអ្នកកាន់ទុក្ខអុជទៀនហើយគោរពនៅចំណតឡាន ដែលសិស្សសាលាឈ្មោះ Alex Chow អាយុ ២២ឆ្នាំ បានដួលក្នុងពេលធ្វើបាតុកម្មថ្មីៗនេះនៅចំណុច Tseung Kwan O ក្នុងតំបន់ Kowloon នៃទីក្រុងហុងកុង។
8
ស្ត្រីម្នាក់កាន់ក្បាលខ្មោចដែលគេតុបតែង បន្ទាប់ពីមានការបួងសួងនៅសាលនៃកន្លែងបូជាសព នៅក្នុងពិធីបុណ្យ Natitas ក្នុងទីក្រុងឡាប៉ាស ប្រទេសបូលីវី។