កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ០៨ វិច្ឆិកា ២០១៩
- By VOA News
1
បាតុករអ៊ីរ៉ាក់ប្រមូលផ្ដុំគ្នានៅខាងក្រោយផ្លូវដែលបានបិទ នៅពេលសន្តិសុខបានបាញ់ឧស្ម័នពណ៌បង្ហូរទឹកភ្នែកទៅលើពួកគេនៅក្នុងរដ្ឋធានីបាកដាដ ក្នុងអំឡុងពេលដែលមានការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលឥតឈប់។
2
សត្វទាមួយក្បាលនៅលើមែកឈើស្ថិតនៅមាត់បឹង Hinterbruehler នៅជិតទន្លេ Isar ក្នុងទីក្រុងមុយនិច ប្រទេសអាល្លឺម៉ង់។
3
សិស្សសាលាកាន់ប៉េងប៉ោងនៅពេលពួកគេចូលរួមក្នុងពិធីសាសនាដើម្បីរំឭកខួបនៃកំណើតរបស់ព្រះគ្រូ Guru Nanak Dev ដែលជាគ្រូដំបូង និងជាអ្នកបង្កើតជំនឿ Sikh នៅទីក្រុង Chandigarh ប្រទេសឥណ្ឌា។
4
ក្មេងៗ២នាក់កំពុងមើលមនុស្សដែលកំពុងទៅមើលទីបញ្ចុះសាកសពធំមួយ ដែលកប់ជនរងគ្រោះដោយព្យុះទីហ្វុង Haiyan ដែលបានបក់បោកកាលពីឆ្នាំ២០១៣ នៅទីក្រុង Tacloban ខេត្ត Leyte ប្រទេសហ្វីលីពីន។