រូបភាពជុំវិញពិភពលោកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ មកពីប្រទេសជប៉ុន ចិន អូទ្រីស តួកគី ប្រេស៊ីល ចិន អ៊ីតាលី ថៃ និងក្រិក។
រូបភាពជុំវិញពិភពលោក ១៣ តុលា ២០១៩
1
សម្តេចប៉ាប Francis យាងធ្វើជាអធិបតីក្នុងកម្មវិធិផ្តល់ងារជាបព្វជិតដល់ (ពីឆ្វេងទៅស្តាំ) បព្វជិត Dulce Lopes Pontes បព្វជិត Giuseppina Vannini បព្វជិត John Henry Newman បព្វជិត Maria Teresa Chiramel Mankidiyan និងបព្វជិត Margarita Bays នៅក្នុងបុរីវ៉ាទីកង់។
2
ផ្លូវរថភ្លើងល្បឿនលឿន Shinkansen លិចទឹក ដោយសារតែភ្លៀងខ្លាំង ដែលបង្កដោយព្យុះ Hagibis នៅក្នុងក្រុង Nagano ប្រទេសជប៉ុន។
3
បុគ្គលិកម្នាក់ប្រមូលអំបែកកែវបន្ទាប់ពីបាតុករប្រឆាំងនឹងរដ្ឋាភិបាលវាយកម្ទេចភោជនីយដ្ឋានមួយ នៅក្នុងពេលបាតុកម្ម ក្នុងផ្សារទំនើប New Town Plaza នៅក្នុងក្រុងហុងកុង។
4
កីឡាករ Eliud Kipchoge របស់កេនយ៉ា (ពាក់អាវស) ចូលរួមនៅក្នុងការប្រកួតរយៈពេល២ម៉ោងដើម្បីអាចចូលរួមប្រកួតការរត់ប្រណាំងម៉ារ៉ាតុន ក្នុងក្រុង Vienna ប្រទេសអូទ្រីស។ លោក Kipchoge ទទួលបានកំណត់ត្រាពិភពលោកសម្រាប់ការរត់ចម្ងាយក្នុងរយៈពេល២ម៉ោង ១នាទី និង៣៨វិនាទី។