រូបភាពជុំវិញពិភពលោកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ មកពីប្រទេសហ្វីលីពីន បុរីវ៉ាទីកង់ យេម៉ែន អូស្រា្តលី ឥណ្ឌា ថៃ តួកគី ឥណ្ឌូនេស៊ី និងម៉ារ៉ុក។
រូបភាពជុំវិញពិភពលោក ១៦ តុលា ២០១៦
1
ក្មេងប្រុសម្នាក់លេងនៅក្នុងប្រឡាយមួយនៅក្រោមស្ពានមួយនៅក្នុងក្រុងម៉ានីល ប្រទេសហ្វីលីពីន។ ក្រុមមន្រ្តីនិយាយថា ខ្យល់ព្យុះ Sarika បានបោកបក់លើកោះដ៏សំខាន់មួយរបស់ហ្វីលីពីនឈ្មោះ Luzon ដែលបានធ្វើឲ្យដួលរលំផ្ទះសម្បែង ដើមឈើ និងបង្គោលភ្លើងជាច្រើន ហើយមនុស្សជាង១២.០០០នាក់ត្រូវបានជម្លៀសទៅកន្លែងមានសុវត្ថិភាព។ ខ្ទមតូចៗដែលនៅក្បែរទន្លេនៅពីក្រោមប្រឡាយនោះជាទូទៅជាអ្នករងគ្រោះនៃទឹកជំនន់។
2
សម្តេចប៉ាប Francis ប្រារព្ធពិធីសូត្រធម៌ដើម្បីប្រកាសសន្តជនថ្មីចំនួន៧រូប នៅទីលាន St. Peter ក្នុងបុរីវ៉ាទីកង់។ លោក José Gabriel del Rosario Brochero ដែលជាបព្វជិតក្នុងសតវត្សរ៍ទី១៩ក្នុងប្រទេសអាហ្សង់ទីន ដែលបានគ្រប់គ្រងពួកអ្នកក្រក៏ជាមនុស្សម្នាក់ដែលនឹងត្រូវបានប្រកាសជាសន្តជនថ្មីដោយសម្តេចប៉ាបផងដែរ។
3
កងកម្លាំងសន្តិសុខមើលរថយន្តដែលបែកបាក់មួយក្នុងពេលធ្វើទស្សនកិច្ចរបស់សកម្មជនសិទ្ធិមនុស្សទៅកាន់សាលាសង្កាត់មួយក្នុងក្រុងសាណា ប្រទេសយេម៉ែន ទីដែលទទួលរងការវាយប្រហារតាមអាកាសក្នុងពិធីបុណ្យសពមួយ កាលពីថ្ងៃទី៨ ខែតុលា។
4
រូបសំណាកនៃខ្លាយក្ស Sumantran ត្រូវបានគេដង្ហែកាត់តាមក្រុងស៊ីដនី កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ដែលជាផ្នែកមួយនៃការប្រារព្ធខួបទី១០០នៃសួនសត្វ Taronga។