រូបភាពជុំវិញពិភពលោកថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៩ មានមកពីប្រទេសដូចជា កេនយ៉ា ស៊ីរី ហុងកុង អ៊ីរ៉ាក់ ប្រេស៊ីល កូរ៉េខាងជើង និងសហរដ្ឋអាមេរិក។
រូបភាពជុំវិញពិភពលោក ១៦ តុលា ២០១៩
- By VOA News
1
ស្ត្រីឈរនៅតាមផ្លូវមួយនៅជាយក្រុង Tal Tamr ក្បែរទីក្រុងឃឺតស៊ីរី Ras al-Ain តាមបណ្តោយព្រំដែនតួកគីភាគឦសានខេត្ត Hassakeh ជាមួយនឹងផ្សែងឆេះកង់ឡានយ៉ាងសន្ធោសន្ធៅ។
2
លោកស្រី Carrie Lam ប្រធាននីតិប្រតិបត្តិក្រុងហុងកុង ចាកចេញពីអង្គជំនណជម្រះជាលើកទីពីរបន្ទាប់ពីអ្នកស្រីព្យាយាមថ្លែងសុន្ទរកថានយោបាយប្រចាំឆ្នាំ ខណៈដែលអ្នកស្រីត្រូវបានរំខានដោយក្រុមអ្នកតំណាងរាស្ត្រលទ្ធិប្រជាធិបតេយ្យ។
3
ក្មេងស្រីជនជាតិស៊ីរីម្នាក់ដែលត្រូវបានក្រុមយោធាតួកគីជម្លៀស យំក្នុងរថយន្តក្រុងមួយបន្ទាប់ពីនាងបានមកដល់ជំរំ Bardarash ភាគខាងជើងទីក្រុងម៉ូស៊ុល ប្រទេសអ៊ីរ៉ាក់។
4
ជនជាតិដើមភាគតិច២៦អំបូរបាតុកម្មនៅខាងមុខក្រសួងទីក្រុង Brasilia ប្រទេសប្រេស៊ីល ទាមទារឲ្យមានភាពទៀតទាត់នៃដែនដីនិងការប្រជុំជាមួយរដ្ឋាភិបាលនិងអ្នកតំណាងសង្គម។