រូបភាពជុំវិញពិភពលោកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ មកពីសហរដ្ឋអាមេរិក ប្រទេសអូស្ត្រាលី អង់គ្លេស ថៃ វៀតណាម បុរីវ៉ាទីកង់ ម៉ិកស៊ិក ស្កុតឡែន និងនេប៉ាល់។
រូបភាពជុំវិញពិភពលោក ២៧ តុលា ២០១៩
1
ក្មេងៗជនជាតិភាគតិច Anangu លេងជាមួយនឹងម៉ាស៊ីនថតនៅក្នុងកម្មវិធីមួយសាទរចំពោះការហាមឃាត់ជាអចិន្ត្រៃយ៍មិនឲ្យមានការឡើងភ្នំ Uluru ឬត្រូវបានគេហៅថា ភ្នំ Ayers Rock នៅឧទ្យានជាតិ Uluru-Kata Tjuta National Park ប្រទេសអូស្ត្រាលី។
2
មនុស្សតុបតែងមុខម្នាក់ដើរនៅកន្លែងបញ្ចុះសពក្នុងព្រះវិហារ St. Mary នៅក្នុងពិធីបុណ្យ Whitby Goth Weekend ដែលគេធ្វើ៦ខែម្តង នៅក្នុងក្រុង Whitby ប្រទេសអង់គ្លេស។
3
រន្ទះបាញ់បាញ់ទៅលើអគារមួយនៅក្នុងពេលព្យុះផ្គរមួយនៅក្នុងក្រុងបាងកក ប្រទេសថៃ។
4
តួអង្គអធិរាជ Luke តួអង្គព្រះនាង Leia និងអ្នករបាំ Skyla អង្គុយថតរូបនៅក្នុងកម្មវិធី Boston Halloween Pet Parade and Costume Contest ប្រចាំឆ្នាំលើកទី៧ នៅក្នុងក្រុង Boston រដ្ឋ Massachusetts កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩។