រូបភាពជុំវិញពិភពលោក ០៧ តុលា ២០១៩ មកពីប្រទេសអង់គ្លេស បារាំង កាណាដា អាល្លឺម៉ង់ ហៃទី កេនយ៉ា អាហ្វហ្គានីស្ថាន ស៊ីរី អ៊ីស្រាអែល ជប៉ុន រុស្ស៊ី ក្រិក និងបេឡារុស។
រូបភាពជុំវិញពិភពលោក ០៧ តុលា ២០១៩
- By VOA English
1
បាតុករគាំពារបរិស្ថានប្រមូលផ្តុំជុំវិញក្បាលរូបសំណាក ដែលត្រូវបានរឹបអូសដោយប៉ូលិសនៅលើស្ពាន Lambeth ក្នុងក្រុងឡុងដ៍។
2
បុរសកាន់សាសនាជ្វីបបែប Ultra-Orthodox ធ្វើការបួងសួងតាមជញ្ជាំងមួយក្នុងក្រុង Ramat Gan នៅប្រទេសអ៊ីស្រាអែល។
3
ជនរងគ្រោះពីការបំផ្ទុះគ្រាប់បែកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមួយនៅក្រុង Jalalabad ប្រទេសអាហ្វហ្គានីស្ថាន។
4
ទីភ្នាក់ងារផ្នែកជលផលជប៉ុនជួយសង្រ្គោះកម្មករកូរ៉េខាងជើង បន្ទាប់ពីទូកនេសាទរបស់ពួកគេបានលិច បន្ទាប់ពីប៉ះទង្គិចគ្នាជាមួយនឹងទូកល្បាតជប៉ុន នៅតំបន់ឆ្នេរភាគខាងលិចប្រទេសជប៉ុន។