រូបភាពពិភពលោកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ មកពីប្រទេសអាល្លឺម៉ង់ សិង្ហបុរី បារាំង អ៊ុយក្រែន យេម៉ែន ចិន សហរដ្ឋអាមេរិក និងកាណាដា។
រូបភាពជុំវិញពិភពលោក ២៦ កញ្ញា ២០១៦
5
បុរសវ័យក្មេងមួយរូបបង្ហោះម៉ូតូតាមដងផ្លូវកណ្តាលក្រុងមួយ នៅស្របពេលដែលបាតុកម្មតវ៉ានឹងការបាញ់សម្លាប់ដោយប៉ូលិសទៅលើលោក Keith Scott បន្តធ្វើឡើង បន្ទាប់ពីថ្ងៃលិច ក្នុងក្រុង Charlotte រដ្ឋ North Carolina កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦។
6
ក្រុមបុរសលើកទង់ជាតិប្រទេសយេម៉ែន នៅស្របពេលពួកគេចូលរួមនៅក្នុងពិធីគម្រប់ខួបទី ៥៤ នៃបដិវត្តន៍យេម៉ែនខាងជើងនៅក្រុងសាណា។
7
សិល្បករជនជាតិបារាំងលោក Abraham Poincheval អង្គុយទៅលើបង្គោលកម្ពស់ ១៨ ម៉ែត្រ ជាផ្នែកមួយនៃការសម្តែងសិល្បៈ នៅខាងក្រៅស្ថានីយរថភ្លើង Gare de Lyon ក្នុងក្រុងប៉ារីស។
8
យន្តហោះមួយហោះពីលើក្រុង Frankfurt ដោយបន្សល់ទុកផ្សែងនៅលើមេឃ។