រូបភាពពិភពលោកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ មកពីប្រទេសអាល្លឺម៉ង់ សិង្ហបុរី បារាំង អ៊ុយក្រែន យេម៉ែន ចិន សហរដ្ឋអាមេរិក និងកាណាដា។
រូបភាពជុំវិញពិភពលោក ២៦ កញ្ញា ២០១៦
1
ស្នាដៃសិល្បៈឈ្មោះថា «កិត្តិយស» ពីបណ្តុំស្នាដៃ «កត្តាទាំងប្រាំនៃសង្រ្គាម» បង្កើតឡើងដោយសិល្បករជនជាតិអ៊ុយក្រែនលោក Daniel Green និងនាង Daria Marcheno ដែលត្រូវបានដាក់បង្ហាញនៅស្ទូឌីយ៉ូមួយក្នុងក្រុងកៀវ។ ស្នាដៃសិល្បៈនេះត្រូវបានបង្កើតឡើងដោយគ្រាប់កាំភ្លើង និងសំបកគ្រាប់នៅសេសសល់ពីជម្លោះយោធានៅភាគខាងប្រទេសអ៊ុយក្រែន ក៏ដូចជាគ្រឿងឧបករណ៍យោធាមួយចំនួនទៀត។
2
ព្រះនាង Catherine នៃចក្រភពអង់គ្លេស ធ្វើដំណើរទស្សនកិច្ចនៅស្ថានីយឆ្មាំឆ្នេរ Kitsilano ក្នុងក្រុង Vancouver ប្រទេសកាណាដា។
3
មនុស្សម្នាជិះទោងនៅខាងមុខវិហារ St. Paul នៅអំឡុងពេលពិធីបុណ្យផឹកស្រាបៀរ Oktoberfest លើកទី ១៨៣ នៅក្រុងម៉ូនិច ប្រទេសអាល្លីម៉ង់។
4
បុរសម្នាក់ធ្វើការនៅវាលស្រែ ដែលត្រូវបានកាត់តម្រឹមជារូបរាងផែនទីប្រទេសចិន ក្នុងក្រុងសៀងហៃ។