រូបភាពជុំវិញពិភពលោកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ មកពីប្រទេសកាហ្សាក់ស្ថាន អាល្លឺម៉ង់ មីយ៉ាន់ម៉ា សហរដ្ឋអាមេរិក ជប៉ុន ស្វ៊ីស ឥណ្ឌា អ៊ីតាលី និងបារាំង។
រូបភាពជុំវិញពិភពលោក ០៣ កញ្ញា ២០១៧
1
យានអវកាស Soyuz MS-04 ដែលដឹកបុគ្គលិកស្ថានីយអាកាសអន្តរជាតិ គឺលោក Jack Fischer លោកស្រី Peggy Annette Whitson និងលោក Fyodor Yurchikhin ចុះចតនៅក្នុងកន្លែងដាច់ស្រយាលមួយនៅក្នុងក្រុង Dzhezkazgan ប្រទេសកាហ្សាក់ស្ថាន។
2
រថយន្តប៉ូលិសបើកនៅលើផ្លូវមិនមានមនុស្សបើកមួយក្នុងពេលជម្លៀសមនុស្សជាង៦០.០០០នាក់នៅក្នុងក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។ ការជម្លៀសនេះជាការចាំបាច់ដោយសារតែគ្រាប់បែកក្នុងសម័យសង្គ្រាមលោកលើកទី២ដែលមានទម្ងន់១,៨តោន។
3
ជនភៀសខ្លួនរូហ៊ីងយ៉ាសែងស្ត្រីចាស់ជរាម្នាក់ចេញពីរដ្ឋ Rakhine ក្នុងប្រទេសមីយ៉ាន់ម៉ា។
4
សារធាតុគីមីម្យ៉ាងត្រូវបានគេទម្លាក់ចេញពីយន្តហោះទៅលើអណ្តាតភ្លើង ក្នុងពេលឆេះព្រៃ La Tuna Canyon នៅក្នុងក្រុង Burbank រដ្ឋ California កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧។