ប្រធានាធិបតីជាប់ឆ្នោតលោកដូណាល់ ត្រាំ និយាយថា ដំណើរការចូលកាន់តំណែងរបស់លោក «កំពុងតែប្រព្រឹត្តទៅយ៉ាងរលូន» ដោយលោកបានច្រានចោលនូវរបាយការណ៍នានាដែលលើកឡើងពីការប្រជែងគ្នាយ៉ាងខ្លាំងក្លានៅក្នុងចំណោមទីប្រឹក្សាជាន់ខ្ពស់ទាក់ទិននឹងការចាត់តាំងផ្សេងៗលើផ្នែកសន្តិសុខកំពូលជាតិក្នុងជួររដ្ឋាភិបាលថ្មីរបស់លោក។
តើអ្នកផ្ទៃក្នុងនៅពីក្រោយលោកដូណាល់ ត្រាំមាននរណាខ្លះ?
9
លោក Donald Trump Jr. ក៏ស្ថិតនៅក្រុមសម្របសម្រូលការស្នងតំណែងផងដែរ។
10
លោក Frank Gaffney ដែលជាអតីតមន្រ្តីមួយរូបនៃរដ្ឋបាលលោកប្រធានាធិបតី Reagan និងជាស្ថាបនិកមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយសន្តិសុខ ត្រូវបានរាយការណ៍ថា បានចូលរួមក្នុងក្រុមប្រឹក្សារបស់លោកត្រាំ។ លោក Gaffney ពីមុខមកធ្លាប់ជាអ្នកប្រឹក្សាផ្នែកសន្តិសុខនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតបឋមរបស់លោក Ted Cruz។ របាយការណ៍ផ្សេងៗពីមជ្ឈមណ្ឌលបាននិយាយថា ជនមូស្លីមអាមេរិកាំងរាប់សែននាក់បានគាំទ្រអំពើហិង្សាបង្កឡើងដោយសាសនាឥស្លាមនៅសហរដ្ឋអាមេរិក និងថា មានការផ្សំគំនិតលួចលាក់មួយដើម្បីធ្វើឲ្យប្រព័ន្ធផ្លូវច្បាប់អាមេរិកចុះញោម តាមរយៈការលើកកម្ពស់ច្បាប់ Sharia នៃសាសនាឥស្លាម។