ប្រធានាធិបតីជាប់ឆ្នោតលោកដូណាល់ ត្រាំ និយាយថា ដំណើរការចូលកាន់តំណែងរបស់លោក «កំពុងតែប្រព្រឹត្តទៅយ៉ាងរលូន» ដោយលោកបានច្រានចោលនូវរបាយការណ៍នានាដែលលើកឡើងពីការប្រជែងគ្នាយ៉ាងខ្លាំងក្លានៅក្នុងចំណោមទីប្រឹក្សាជាន់ខ្ពស់ទាក់ទិននឹងការចាត់តាំងផ្សេងៗលើផ្នែកសន្តិសុខកំពូលជាតិក្នុងជួររដ្ឋាភិបាលថ្មីរបស់លោក។
តើអ្នកផ្ទៃក្នុងនៅពីក្រោយលោកដូណាល់ ត្រាំមាននរណាខ្លះ?
1
លោកត្រាំបានចាត់តាំងអនុប្រធានាធិបតីជាប់ឆ្នោតលោក Mike Pence ឲ្យទទួលបន្ទុកលើក្រុមសម្របសម្រួលដំណើរការស្នងតំណែងក្នុងសេតវិមាន។ អភិបាលរដ្ឋ Indiana លោក Mike Pence មានទំនាក់ទំនងជិតដិតជាមួយនឹងមេដឹកនាំនានាក្នុងជួរគណបក្សសាធារណរដ្ឋក្នុងសភា និងជាអ្នកជំទាស់ខ្លាំងក្លាមួយរូបទៅលើការរំលូតកូន។ លោក Pence បានជំរុញឲ្យសភាបញ្ឈប់ការផ្តល់មូលនិធិសម្រាប់គម្រោង«ផែនការអាណាព្យាបាល» (Planned Parenthood) និងចុះហត្ថលេខាលើច្បាប់រដ្ឋមួយ ដែលតម្រូវឲ្យមានការកប់ ឬបូជាកូនក្នុងផ្ទៃ បន្ទាប់ពីមានការរំលូតកូន។
2
លោក Jared Kushner ស្វាមីរបស់កូនស្រីលោកដូណាល់ត្រាំ នាង Ivanka Trump ជាមួយនឹងលោក Stephen Bannon ក្នុងរូបភាព ជាសមាជិកមួយរូបនៃក្រុមសម្របសម្រួលដំណើរការស្នងតំណែង។ សេដ្ឋីផ្នែកអចលនទ្រព្យនៅរដ្ឋ New Jersey រូបនេះបានជួយត្រួសត្រាយផ្លូវឲ្យលោកត្រាំទទួលបានជ័យជម្នះ និងកំពុងត្រៀមលក្ខណៈជាទីប្រឹក្សាប្រកបដោយឥទ្ធិពលមួយរូបអំឡុងពេលលោកត្រាំកាន់តំណែង។
3
អតីតចៅហ្វាយក្រុងញូវយ៉កមកពីគណបក្សសាធារណរដ្ឋ គឺជាអនុប្រធាននៃក្រុមសម្របសម្រួលការស្នងតំណែងប្រធានាធិបតីសម្រាប់លោកត្រាំ។ លោកក៏ជាបេក្ខជនសម្រាប់តំណែងអគ្គរដ្ឋអាជ្ញា និងរដ្ឋមន្រ្តីការបរទេសផងដែរ។
4
លោក Stephen Bannon ត្រូវបានតែងតាំងជាប្រមុខទីប្រឹក្សាផ្នែកជាន់ខ្ពស់ និងប្រមុខផ្នែកយុទ្ធសាស្រ្តសម្រាប់លោកត្រាំ។ មុនពេលលោក Bannon បានចូលកាន់តំណែងជាប្រធានគ្រប់គ្រងយុទ្ធនាការឃោសនារបស់លោកត្រាំក្នុងខែសីហា លោកបានដឹកនាំសារព័ត៌មាន Breitbart News ដែលជាគេហទំព័រ និងសំឡេងមួយរបស់ក្រុមចលនា alt-right movement ដែលជាសហព័ន្ធស្តាំនិយមមួយ ដែលរួមមាន ពួកអ្នកសេ្នហាជាតិយ៉ាងមុតមាំ ពួកណេអូណាស៊ី (neo-Nazis) ពួកស្បែកសនិយម និងពួកប្រឆាំងជនជាតិជ្វីព។