រូបភាពជុំវិញពិភពលោកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ មកពីសហរដ្ឋអាមេរិក ប្រទេសបារាំង ហ្វាំងឡង់ ឥណ្ឌា ឥណ្ឌូណេស៊ី កេនយ៉ា អង់គ្លេស រុស្ស៊ី ចិន និងហ្វីលីពីន។
រូបភាពជុំវិញពិភពលោក ១៦ កក្កដា ២០១៨
5
កម្មករម្នាក់ជញ្ជូនម្សៅដីសម្យ៉ាង (kaolin) ចេញពីកប៉ាល់មួយនៅកំពង់ផែ Sunda Kelapa នៅក្នុងក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។
6
អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បក់ដៃទៅកាន់អ្នកថតរូប នៅពេលដែលលោកធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលព័ត៌មាន Sauti Kuu នៅក្នុងភូមិ Nyangoma Kogelo ស្រុក Siaya ប្រទេសកេនយ៉ា។
7
ក្រុមមន្ត្រីកត់ត្រា និងពិនិត្យសត្វបក្សីម្យ៉ាងនៅក្នុងការធ្វើជំរឿនប្រចាំឆ្នាំដែលគេហៅថា Swan Upping នៅតាមទន្លេ River Thames ក្បែរក្រុង Chertsey ប្រទេសអង់គ្លេស។
8
ឈ្មោះរបស់កីឡាករ Olivier Giroud របស់បារាំងត្រូវបានគេដាក់បង្ហាញនៅលើខ្លោងទ្វារ Arc de Triomphe នៅពេលដែលអ្នកគាំទ្រដើរក្បួននៅលើផ្លូវ Champs Elysees នៅក្នុងក្រុងប៉ារីស បន្ទាប់ពីបារាំងឈ្នះការប្រកួតបាល់ទាត់ពិភពលោក World Cup នៅក្នុងប្រទេសរុស្ស៊ី។