ប្រធានាធិបតីជាប់ឆ្នោតលោកដូណាល់ ត្រាំ និយាយថា ដំណើរការចូលកាន់តំណែងរបស់លោក «កំពុងតែប្រព្រឹត្តទៅយ៉ាងរលូន» ដោយលោកបានច្រានចោលនូវរបាយការណ៍នានាដែលលើកឡើងពីការប្រជែងគ្នាយ៉ាងខ្លាំងក្លានៅក្នុងចំណោមទីប្រឹក្សាជាន់ខ្ពស់ទាក់ទិននឹងការចាត់តាំងផ្សេងៗលើផ្នែកសន្តិសុខកំពូលជាតិក្នុងជួររដ្ឋាភិបាលថ្មីរបស់លោក។
តើអ្នកផ្ទៃក្នុងនៅពីក្រោយលោកដូណាល់ ត្រាំមាននរណាខ្លះ?
5
ប្រធានាធិបតីជាប់ឆ្នោតលោកដូណាល់ ត្រាំចាប់ដែជាមួយនឹងប្រធានគណៈកម្មាការជាតិគណបក្សសាធារណរដ្ឋលោក Reince Priebus (កណ្តាល) ខណៈពេលអនុប្រធានាធិបតីជាប់ឆ្នោតលោក Mike Pence (ខាងស្តាំ) សម្លឹងមើលទៅការប្រមូលផ្តុំរង់ចាំលទ្ធផលការបោះឆ្នោតពេលយប់នៅក្រុង Manhattan ក្រុងញូវយ៉ក កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
6
អ្នកគ្រប់គ្រងយុទ្ធនាការឃោសនាអ្នកស្រី Kellyanne Conway ដែលចូលរួមក្នុងការនាំយកនូវវិធីសាស្រ្តប្រកបដោយក្បួនច្បាប់ជាងមុនសម្រាប់បេក្ខជនប្រធានាធិបតី ត្រូវបានតែងតាំងជាទីប្រឹក្សាជាន់ខ្ពស់នៃក្រុមសម្របសម្រួលការស្នងតំណែង។
7
កូនស្រីលោកដូណាល់ ត្រាំ នាង Ivanka Trump គឺជាសមាជិកមួយរូបនៃក្រុមសម្របសម្រួលការស្នងតំណែង។.
8
កូនប្រុសលោកដូណាល់ ត្រាំលោក Eric Trump គឺជាសមាជិកមួយរូបនៃក្រុមសម្របសម្រួលការស្នងតំណែង។